ណែនាំ

នេះជាGOODNEWS THEOLOGY School ដែលបង្រៀនព្រះគម្ពីរដោយមានប្រពន័្ធត្រឹមត្រូវ និងបង្រៀនរបៀបរស់នៅក្នុងព្រះអង្គ។

ណែនាំ

  • ណែនាំ
  • ទស្សនៈ និងគោលបំណងនៃការអប់រំ
  • ប្រវត្តិ

ណែនាំ

GOODNEWS THEOLOGY School ដែល​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៧៦ ដោយ​គ្រូគង្វាល​បាក់ អុកស៊ូ បាន​ក្លាយ​ជា​សាលា​មួយ​ដែល​បាន​បង្កើត​អ្នក​ផ្សាយ​ដំណឹងល្អ និង​បេសកជន​រាប់ពាន់​នាក់ កំពុង​ធ្វើការ​នៅ​ជុំវិញ​ពិភពលោក។ GOODNEWS THEOLOGY School មាន​គោលបំណង ដើម្បី​បណ្ដុះ​បណ្ដាល និង​អប់រំ​អ្នកផ្សាយ​ដំណឹងល្អ​ដែល​ផ្សព្វផ្សាយពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដល់​អ្នក​ដែល​កំពុង​ស្លាប់​ក្នុង​អំពើបាប ដោយ​សង្កត់​ធ្ងន់​លើ “ដំណឹងល្អ​ដ៏​បរិសុទ្ធ​នៃ​ការ​ប្រែចិត្ត និង​ការ​អត់ទោស​បាប” ដែល​បាន​កត់​ទុក​នៅ​គម្ពីរ​លូកា ជំពូក24 ខ47 ។

       

សព្វ​ថ្ងៃ​នេះ​សាសនាគ្រឹស្ត​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន។ ព្រះវិហារ​ភាគច្រើន​បាន​ចាក​ចេញឆ្ងាយ​ពី​ការជឿព្រះ​តាម​បែប​ព្រះគម្ពីរ ហើយ​អាយុ​កាល​​មធ្យម​នៃ​គ្រីស្ទបរិស័ទ ដែល​ទៅ​ព្រះវិហារ​កាន់តែ​ខ្ពស់​ឡើង ហើយ​ព្រះវិហារ​ក៏​បាត់ទៅ​ម្តង​មួយៗ។ ទាំងនេះ​គឺ​បាន​កើត​ឡើង ដោយសារ​តែ​ការផ្តោតសំខាន់​លើ​ការខំប្រឹង និង​របៀបសាសនា​របស់​មនុស្ស ជាជាង​តភ្ជាប់​នឹង​សេចក្ដីជំនឿ ក៏​ទៅ​ជា​ឆ្ងាយ​ពី​សេចក្ដី​ពិត​របស់​ព្រះគុណ និង​ដំណឹង​ល្អ​នៃ​ព្រះអង្គ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​ត្រូវ​ការ​ការប្រែចិត្ត​ដ៏​ពិត​តាម​ព្រះគម្ពីរ ដើម្បី​ត្រលប់​ទៅ​រក​ជីវិត​ខាង​វិញ្ញាណ​ដែល​ជឿ​លើ​ព្រះបន្ទូល។

       

GOODNEWS THEOLOGY School គឺ​ជា​កន្លែង​ដែល​គ្រូគង្វាល​បាន​ជួប​ព្រំដែន​នៃ​ការដឹកនាំ​ព្រះវិហារ និង​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់ពិភពលោក​ទាំងមូល អាច​រីកចម្រើន​ខាង​វិញ្ញាណបាន។ ព្រះអង្គ​ធ្វើការ​តាមរយៈ​អ្នកបម្រើទ្រង់។ នៅ​ពេល​ដែល​អ្នក​បម្រើ​ពិត​នៃ​ព្រះអង្គ​ម្នាក់​ត្រូវ​បាន​តាំង​ឡើង ព្រះវិហារ​នឹង​ផ្លាស់​ប្តូរ បន្ទាប់​មក​តំបន់ ទីក្រុង និង​ប្រទេស​នឹង​ត្រូវ​បាន​ផ្លាស់ប្តូរ។ GOODNEWS THEOLOGY School មាន​តួនាទី​ជា​កងទ័ព​ខាង​វិញ្ញាណ​នៃ​ព្រះអង្គ ដើម្បី​តាំង​អ្នក​បម្រើ​ព្រះអង្គ​ក្នុង​ការ​ប្រកាស​ដំណឹងល្អ និង​ផ្លាស់ប្តូរ​ពិភពលោក។

       

ទស្សនៈនៃការអប់រំ

GOODNEWS THEOLOGY School គឺ​ជា​សាលា​ព្រះគម្ពីរ​សម្រាប់​អ្នក​ដែល​ចង់​ផ្សាយ​ដំណឹងល្អ​ដល់​ចុង​ផែនដី ព្រមទាំង​ចង់​រស់​នៅ​តាម​ព្រះហឫទ័យ​នៃ​ព្រះអង្គ។ ការ​អប់រំ GOODNEWS THEOLOGY School មាន​គោលបំណង​បង្រៀន​អំពី​ជីវិត​ខាង​វិញ្ញាណ ដែល​ផ្តោត​លើ​ព្រះគម្ពីរ​គឺ​ជា​សេចក្ដី​ជំនឿ មិន​មែន​ការអប់រំ​ដែល​ផ្អែក​លើ​ទ្រឹស្តី​នោះ​ទេ។ វគ្គសិក្សា​នៃ GOODNEWS THEOLOGY School បណ្តុះបណ្តាល​អ្នក​បម្រើ​នៃ​ព្រះ ដែល​នឹង​ដឹក​នាំ​អ្នក​ដែល​ធ្លាក់​ក្នុង​បាប និង​ភាព​អស់​សង្ឃឹម មក​ឯ​ព្រះគុណ និង​សេចក្ដី​សង្គ្រោះ​នៃ​ព្រះអង្គ។

គោលបំណងនៃការអប់រំ

សម្រាប់​សិស្ស​ដែល​បាន​បញ្ចប់​រាល់​កម្មវិធី​សិក្សា បំពេញ​តម្រូវការ​សិក្សា​នៃ GOODNEWS THEOLOGY School ទាំង​អស់​នឹង​បាន​ការងារ​ជា​គ្រូបង្រៀន​ផ្សាយ​ដំណឹងល្អ។ យើង​នឹង​លើក​ស្ទួយ​គាំទ្រ​ឲ្យ​បោះជំហាន​ទៅ​មុខ​យ៉ាង​ក្លាហាន ដើម្បី​ផ្សាយ​ដំណឹងល្អ​ជុំវិញ​ពិកពលោក។ សិស្ស​បញ្ចប់​ការ​សិក្សា​នឹង​ក្លាយ​ជា​អ្នក​បម្រើ​ដំណឹងល្អ​ដែល​នាំ​មនុស្ស​ឲ្យ​បាន​ទទួល​សេចក្ដី​សង្គ្រោះ និង​រស់​នៅ​ជីវិត​ខាង​វិញ្ញាណ។

       

GOODNEWS THEOLOGY School ជា​សាលា​ព្រះគម្ពីរ​ដ៏​ល្បី​លើ​ពិភពលោក ​ដែល​បណ្តុះបណ្តាល​គ្រូគង្វាល​នៅ​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក។ ដើម្បី​សិស្សជុំវិញ​ពិភពលោក​ដែល​មិន​អាច​ចូលរៀន ដោយសារ​មាន​ឧបសគ្គ​ដូចជា​ពេលវេលា និង​ចម្ងាយ យើង​បង្រៀន​ដំណឹងល្អ​យ៉ាងច្បាស់លាស់ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ៊ីនធ័រណេត ព្រម​ទាំង​កំពុង​បណ្តុះបណ្តាល​គ្រូគង្វាល​តាមរយៈ​កម្មវិធីសិក្សា​តាម​អនឡាញ​ផ្អែក​លើ​ការ​ផ្សាយ​ដំណឹងល្អ។

       

ប្រវត្តិ GOODNEWS THEOLOGY School

ចូរ​សូម​ពី​អញ នោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំងឡាយ​ដល់​ឯង ទុក​ជា​មរដក ហើយ​អស់​ទាំង​ចុង​ផែន​ដី​ទុក​ជា​កេរអាករ​របស់​ឯង
(ទំនុកដំកើង ជំពូក២ ខ៨)

       

នៅឆ្នាំ ១៩៦២ បន្ទាប់​ពី​សង្គ្រាម​កូរ៉េ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សាយ​ដំណឹងល្អ​គ្រឹស្តអូស្សូដក់​មក​ពី​ប្រទេស​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​បាន​បង្កើត​សាលា​ព្រះគម្ពីរ​នៅ​ប្រទេស​កូរ៉េ ដើម្បី​បណ្តុះ​អ្នក​បម្រើ​ដំណឹងល្អ។ បន្ទាប់​ពី​ទទួល​បាន​ការ​បណ្តុះបណ្តាល​នៅ​ទីនោះ លោក​គ្រូ​បាក់ អុកស៊ូ បាន​បង្កើត GOODNEWS THEOLOGY School នៅ​ឆ្នាំ ១៩៧៦ ហើយ​តាម​រយៈ​ការ​នេះ អ្នក​ផ្សាយ​ដំណឹងល្អ​ជា​ច្រើន​ត្រូវ​បាន​កើត​ឡើង។ ក្នុង​ឆ្នាំ ២០១០ យើង​បាន​បង្កើត​កម្មវិធី​តាម​អនឡាញ​សម្រាប់​អ្នក​ដែល​ចង់​រៀន​អំពី​ជីវិត​ខាង​វិញ្ញាណ​តាម​បែប​ព្រះគម្ពីរ។

       

지រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស​សរុប​ចំនួន ១៥០០០​នាក់​បាន​ទទួល​ការ​អប់រំ​នៅ GOODNEWS THEOLOGY School ដែល​ក្នុង​នោះ​មាន​មនុស្ស ១៣០០នាក់​កំពុង​រស់នៅ​សម្រាប់​ដំណឹងល្អ​ក្នុង​នាម​ជា​គ្រូគង្វាល​នៅ​ក្នុង ៩០ប្រទេស​ជុំវិញ​ពិភពលោក។ ដូចគ្នានេះ​ដែរ ដោយ​ផ្អែក​លើ​សេចក្ដីជំនឿ​ដែល​បាន​រៀន​នៅ​ក្នុង​សាលា​ព្រះគម្ពីរ យើង​កំពុង​ផ្សាយ​ដំណឹងល្អ​ដល់​មនុស្ស​ជា​ច្រើន ដែល​ទទួល​រង​ការ​ឈឺចាប់​ដោយសារ​អំពើ​បាប​នៅ​ជុំវិញ​ពិភពលោក ព្រម​ទាំង​កំពុង​ផ្លាស់ប្តូរ​ប្រទេស​ជា​ច្រើន លើ​វិស័យ​ផ្សេងៗ​ដូច​ជា​យុវជន ការអប់រំ និង​អ្នកស្ម័គ្រចិត្ត​ខាង​វេជ្ជសាស្ត្រ។

       

GOODNEWS THEOLOGY School មាន​ជា​ភាសា​តាម​ប្រទេស​ផ្សេងៗ​គ្នា ដូច្នេះ​សិស្ស​នៅ​បញ្ហា​ប្រទេស​ផ្សេងៗ​អាច​រៀន​តាម​ភាសា​ដែល​គេ​ពេញ​ចិត្ត តាម​រយៈ​ប្រព័ន្ធ​អ៊ីនធ័រណេត។ បច្ចុប្បន្ន​កម្មវិធី​នេះ​ដំណើរការ​នៅ​ប្រមាណ ៩០ប្រទេស។